កម្មវិធីសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាពកម្ពុជា ក្រោមមូលបទ«កីឡារស់ក្នុងសន្តិភាព» ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានមរតតេជោ

សន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នាឱកាសនេះ ក្រោមអធិបតីភាព ឯកឧត្តម កើត ឆែ អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំរដ្ឋបាលសាលារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកពាក់ព័ន្ធដែលជាវាគ្មិនសំខាន់ៗ ព្រមទាំង សមាជិក សមាជិការនៃក្រុមបាល់ទាត់ទាំង ៣ក្រុមរួមមាន៖ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមបាល់ទាត់តារា កម្ពុជា (Cambodian និង សហព័ន្ធកីឡាប្រដាល់គុណខ្មែរ និងអ្នកសារព័ត៌មានជាច្រើននាក់ទៀត ។ 

ក្នុងន័យនេះគោលបំណងសំខាន់គឺដើម្បីជម្រាបជូនសាធារណជនជាតិ អំពីដំណើរការ និងគោលបំណងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាពកម្ពុជា ក្រោមមូលបទ “កីឡារស់ក្នុងសន្តិភាព” ខួប២៦ ឆ្នាំ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ។ ដើម្បីចូលរួមរំលឹកខួបទិវាសន្តិភាពនៅកម្ពុជាជាប្រវត្តិសាស្ត្រ និងធ្វើការផ្សព្វផ្សាយលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា លេងកីឡាដើម្បីសុខភាព ពិសេសការរិតចំណងមិត្តភាព និងក្តីស្រលាញ់សម្រាប់យុវជន សិស្ស និសិត្ស មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រោមដំបូលសន្តិភាព។