រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេចស្ថាបនាដាក់លូប្រអប់ដ៏ធំ ៣ខ្សែ ឆ្លងកាត់ប្រឡាយ (លីប៉ូ) និងទ្វាទឹកមួយ ប្រវែងបណ្តោយសរុបជាង២០ម៉ែត្រ ទំហំលូ៩,៣ម៉ែត្រ ជំម្រៅ៣,៥ម៉ែត្រ ដំណើការ (សម្រេចបាន៣៥%) ស្ថិតក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌប្ញស្សីកែវ 

រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុន KBH Construction Co.,Ltd បានអនុវត្តន៍គម្រោងស្ថាបនាប្រព័ន្ធលូប្រអប់ដ៏ធំ ៣ខ្សែ ប្រវែងបណ្តោយសរុបជាង២០ម៉ែត្រថ្មី អង្គត់ផ្ចិត៩,៣ម៉ែត្រ ប្រកបដោយគុណភាព សុវត្ថិភាពការងារ ចាប់ផ្តើមដំណើរការ (សម្រេចបាន៣៥%តាមផែនការ) ស្ថិតក្នុងភូមិស្វាយប៉ាក់ សង្កាត់ស្វាយប៉ាក់ ខណ្ឌប្ញស្សីកែវ នៅលើកំណាត់ប្រឡាយ (លីប៉ូ) មុខវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។ ប្រព័ន្ធលូប្រអប់ ដែលធ្វើឲ្យលំហូរទឹកបានលឿន រំដោះការជន់លិចទឹកភ្លៀងហើយត្រូវហូឆ្ពោះមកភូមិសាស្រ្តស្ថានីយ៍បូមកប់ស្រូវ និងស្ថានីយ៌បូមគីឡូម៉ែត្រលេខ៩ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការលិចទឹក  

១/តំបន់ ផ្សារអុីអន២ 

២/តំបន់បុរីអង្គរ

៣/តំបន់កាំកូលសុីធី

៤/តំបន់ទួលគោក ផ្លូវលេខ១៩៨៦ ផ្លូវលេខ៥៩៨ មួយផ្នែកផង ជាពិសេសរំដោះការលិចទឹកលើកកំណាត់ផ្លូវក្នុងភូមិសាស្រ្តខណ្ឌសែនសុខ និងខណ្ឌប្ញស្សីកែវជាដើម ។ 

គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធលូប្រអប់ដ៏ធំ ៣ខ្សែថ្មី ដ៏មានសារៈសំខាន់បំផុត សង្កាត់ស្វាយប៉ាក់ ប្រវែង២០ម៉ែត្រ បានអនុវត្តន៌តាមផែនការការងារ ប្រកបដោយសុវត្ថិភាពការដ្ឋាន និងគុណភាពការងារ ។ 

ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌប្ញស្សីកែវ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានមុខវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានកំពុងអនុវត្តន៌ពេលនេះ មេត្តាយោគយល់ក្រុមការងារ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕