រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមផែនការលេខ ៦៩/២០២៤ ផ.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា»(២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) និងដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសៅរ៏ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការស្រាលកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីត្រួតពិនិត្យចុងក្រោយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា»(២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤)
និងបានដឹកនាំក្រុមការងារសន្តិសុខដើម្បីចុះត្រួតពិនិត្យផ្ទាល់រាល់ទីតាំងដែលត្រូវការពារសន្តិសុខសម្រាប់ការប្រារព្ធខួបលើកទី២៦ ឆ្នាំ២០២៤នេះ។