ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារចុះជួយឃុំសាមគ្គីបានទទួលទិញបន្លែពីពលរដ្ឋតាមតំលៃទីផ្សារ
ខេត្តព្រះសីហនុ ៖ លោក នេន ចំរើន ប្រធានក្រុមការងារខេត្តចុះជួយឃុំសាមគ្គី បាឲ្យដឹងបានឲ្យដឹងថា បន្ទាប់ពីក្រុមការងារចុះជួយឃុំសាមគ្គីបានផ្ដល់គ្រាប់ពូជដំណាំបន្លែជូនដល់ពលរដ្ឋនៅតាមផ្ទះក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុកន្លងមក ហើយបច្ចុប្បន្នកំពុងទទួលបានផល និងបានបេះយកទៅលក់ដូចការសន្យា ចំពោះផលបន្លែគ្រប់មុខទាំងអស់នេះក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារចុះជួយឃុំសាមគ្គីបានទទួលទិញពីពលរដ្ឋអ្នកដាំផ្ទាល់តាមតំលៃទីផ្សារ ។
លោក នេន ចំរើន បានបន្តថា ដំណាំបន្លែទាំងអស់ដែលលក់ ចេញមិនសំដៅតែសម្រាប់លក់អោយក្រុមការងារប៉ុណ្ណោះទេ គឺពលរដ្ឋពួកគាត់អាចលក់បានដោយសេរីនៅលើទីផ្សារ ដែលមានតម្លៃខ្ពស់ តែបើផលបន្លែរបស់គាត់មិនមានទីផ្សារ រឺតាមកន្លែងផ្សេងៗទេ គាត់អាចយកមកលក់ឲក្រុមការងារវិញ ដែលមានក្រុមការងារប្រចាំការចាំទទួលទិញជាប្រចាំថ្ងៃ ដោយមិនបណ្តោយទុកឲ្យផលបន្លែដែលពួកគាត់ប្រឹងប្រែងដាំសល់ខូចនោះឡើយ ទាំងនេះគឺជាផ្នែកមួយជួយសម្រួលដល់ជីវភាពពលរដ្ឋមួយចំនួន ជាពិសេសដល់អ៊ំពូមីង ដែលគាត់ស្រលាញ់ចូលចិត្តប្រកបរបរកសិកម្ម ដែលគាត់ទំនេ ពីមើលចៅ គាត់បន្ថែមដាំបន្លែ បានផលមួយផ្នែកសម្រាប់ហូបក្នុងគ្រួសារ និងមួយផ្នែកគាត់ យកមកលក់បានប្រាក់ ដែលមានអ្នកចាំទទួលទិញ មិនកង្វល់ពីការដាំដុំបានផលហើយ តែគ្មានទីផ្សារនោះទេ ។
លោក នេន ចំរើន ប្រធានក្រុមការងារចុះជួយឃុំក៏បានបញ្ជាក់បន្ថែមថាទាំងនេះគឺជាការផ្ដល់ការងារជូនប្រជាកសិករឲ្យពួកគាត់ខិតខំដាំដំណាំរួមផ្សំដើម្បីបង្កើនជីវភាពនៅក្នុងគ្រួសារហើយក្រុមការងារប្រមូលទិញកសិផលសាកល្បងរយៈពេលមួយឆ្នាំក្នុងតម្លៃព្រមព្រៀងដើម្បីរកទីផ្សារជូនពួកគាត់។
ជាមួយគ្នានេះប្រជាកសិករ សំដែងការត្រេកអ និងអគុណដល់ក្រុមកាងាររាជរដ្ឋាភិបាល ក្រុមការងារ ចុះជួយឃុំ និងមន្ត្រីមូលដ្ឋាន ដែលបានផ្តល់គ្រប់ពូជបន្លែ ហើយដាំបានផលទទួលទិញបន្លែវិញផងដែរ៕