Ford បំពាក់កម្មវិធីថ្មី Detroit Auto Show ថ្មីនៅលើតួរថយន្ត Mustang របស់ខ្លួនកាន់តែលឿនជាងមុនមិនធ្លាប់មានដើមឆ្នាំ២០២៥
ក្រុមហ៊ុន Ford Motor Company បានចាប់ផ្តើមបំពាក់កម្មវិធីថ្មីដែលមានឈ្មោះថា Detroit Auto Show កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ ដោយវាបានបង្ហាញឡើងនៅលើ តួរថយន្តស្ព័រ Mustang ស៊េរីពិសេសដ៏ទំនើបមួយបង្អួតពិភពលោក។ ក្រុមហ៊ុន ផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Dearborn រដ្ឋ Michigan មួយនេះបាននិយាយថា រថយន្ត Ford Mustang GTD ឆ្នាំ 2025 នេះនឹងក្លាយជារថយន្តស័ក្កិសមបំផុតជាប្រភេទរថយន្តដ៏ស៊ីវីល័យនិងជាម៉ាកដ៏ល្បីមិនធ្លាប់ផលិតពីមុនដែរ។ ក្រុមហ៊ុន Ford បានបង្ហាញរថយន្តប្រភេទនេះអំឡុងពេល នៃព្រឹត្តិការណ៍មួយដែលបានប្រារព្ធឡើងនៅ Huntington Place ដែលជាមជ្ឈមណ្ឌលសន្និបាតនៅកណ្តាលទីក្រុងដែលនឹងរៀបចំពិព័រណ៍រថយន្តប្រចាំឆ្នាំរបស់ខ្លួន។ កម្មវិធី Detroit Auto Show បានចាប់ផ្តើមនៅថ្ងៃសុក្រនេះជាមួយនឹងការ ផ្តិតយករូបភាពយ៉ាងច្រើនពីប្រព័ន្ធផ្សព្វផ្សាយនានា។ លើកនេះក្រុមហ៊ុន Ford បានបង្ហាញរថយន្តស៊េរីពិសេសប្រភេទ GTD ដែលមានឈ្មោះថា Spirit of America ដែលមានឆ្នូតភ្លោះប្រដេញគ្នា ពណ៌ក្រហម និងពណ៌ខៀវ ដែលយកតាមគម្រូរថយន្ត Mustang ពណ៌ក្រហម ស និងពណ៌ខៀវ លាយបញ្ជូលគ្នាដែលខ្លួនធ្លាប់បង្ហាញនៅឆ្នាំ ១៩៦៤ ដែរ។ ឆ្នូតភ្លោះប្រដេញគ្នានេះមានប្រវែងវែងសឹងតែស្មើនឹងរថយន្តស៊េរីថ្មី Mustang GTD Spirit of America ទៅហើយ។ ភាពច្នៃប្រឌិតដែលបានរចនាចេញឡើងគឺធ្វើឡើងដើម្បីឲ្យវាបន្ស៊ីគ្នានឹងអាវខាងក្រៅរបស់លោក Craig Breedlove ដែលជាកីឡាករប្រណាំងរថយន្តដ៏ល្បីឈ្មោះដូច្នោះដែរ គឺនៅពេលដែលលោកបានបំបែករបាំងកំណត់ត្រាទាំង៥០០ និង ៦០០ ម៉ាយក្នុងមួយម៉ោងក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ កន្លងទៅ។ ក្រុមហ៊ុន Ford បាននិយាយថារថយន្ត Mustang GTD ស៊េរីឆ្នាំ ២០២៥នេះមានល្បឿនជាអតិបរមា ២០២ ម៉ាយក្នុងមួយម៉ោង ដែលជារថយន្ត Mustang ត្រូវនឹងស្តង់ដាច្បាប់បំផុតមិនធ្លាប់មាន៕
សម្រួលអត្ថបទ៖ សុផារិន្ទ