សវនាការលើកដំបូងដើម្បីកាត់ទោសប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបញ្ចប់ត្រឹមតែ៤នាទីប៉ុណ្ណ៉ ដោយសារតែអវត្តមានរបស់លោក

សវនាការលើកដំបូងសម្រាប់សវនាការកាត់ក្តីលើបីតចោទប្រកាន់ចំពោះលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានបញ្ចប់ត្រឹមតែក្នុងរយៈពេលត្រឹមតែ៤នាទីប៉ុណ្ណោះនៅថ្ងៃនេះ ដោយសារតែលោក Yoon មិនព្រមចូលរួមនោះទេ។ បន្ទាប់ពីសវនាការនោះទៅ មេធាវីរបស់លោក Yoon បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅប្រព័ន្ធតុលាការថា ពួកគេនឹងសម្រេចចិត្តថាតើលោក Yoon នឹងចូលរួមក្នុងសវនាការបន្ទាប់ទៀតឬក៏អត់? និងក្រោយពីពួកគេបានពិនិត្យមើលអំពីស្ថានភាពនៃសំណើរកភស្តុតាងថ្មីៗបន្ថែម និងស្វែងរកវិធីសាស្រ្តផ្ទៀងផ្ទាត់ ភស្តុតាងចាស់ៗឡើងវិញដែរ។ លោក Yoon មិនបានចាកចេញពីលំនៅដ្ឋានប្រធានាធិបតីផ្លូវការរបស់លោកក្នុងទីក្រុងសេអ៊ូលអស់ជាច្រើនសប្តាហ៍មកហើយ ហើយសេវាសន្តិសុខប្រធានាធិបតីប្រចាំនៅទីនោះក៏បានរារាំងក្រុមអ្នកស៊ើបអង្កេតរាប់សិបនាក់ដែលព្យាយាមចូលទៅឃុំខ្លួនលោក Yoon ដែរ ប៉ុន្តែក្រោយមកក៏មានការប្រឈមមុខដាក់គ្នាជិត៦ម៉ោងកាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២៥។ ចំណែកការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ និងប៉ូលីសកូរ៉េវិញបានសន្យាថានឹងមានវិធានការកាន់តែខ្លាំងឡើងជាងមុនប្រសិនបើលោកមិនព្រមចេញមុខដោះស្រាយលើបទចោទនានា និង មិនព្រមបង្ហាញខ្លួនជាផ្លូវការ។ គួរេំលឹកថាដើម្បីឃុំខ្លួន Yoon បាន លុះត្រាតែពួកគេរួមគ្នាស៊ើបអង្កេតឲ្យឃើញភស្តុតាងថាតើការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក Yoon កាលពីថ្ងៃទី៣ខែធ្នូ នោះពិតជាស្មើនឹងចេតនាប៉ុនប៉ង ឬការបះបោរក្បត់ជាតិកូរ៉េដែរឬទេ? ប៉ុន្តែសម្រាប់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ និងប៉ូលីសរដ្ឋវិញមិនបានបញ្ជាក់ថានៅពេលណាដែលពួកគេនឹងត្រឡប់ទៅធ្វើសកម្មភាពអនុវត្តិដីកាឃុំខ្លួនលោក Yoon នៅលំនៅដ្ឋានប្រធានាធិបតីពេលណាឡើងវិញទៀតនោះទេ ព្រោះតែពេលនេះគេហដ្ឋានរបស់លោកប្រធានាធិបតីបានហ៊ុំព័ទ្ធទៅដោយបន្លាលួសដែក និងរថយន្តជាច្រើនជួរតម្រៀបបិទផ្លូវជុំជិតតែម្តង៕ 

សម្រួលអត្ថបទ៖​ សុផារិន្ទ