ឯកឧត្ដមបណ្ឌិត កៅ ថាច និងសហការី អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារលើគម្រោង Export Credit Agency (ECA) និង គម្រោងផ្សេងៗទៀត
ភ្នំពេញ÷ នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ Mitsubishi UFJ Financial Group Bank Ltd. (MUFG Bank), Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារលើគម្រោង Export Credit Agency (ECA) និង គម្រោងផ្សេងៗទៀត របស់ធនាគារ MUFG និងធនាគារហត្ថា ម.ក ជូនថ្នាក់ដឹកនាំធនាគារ ARDB។
កិច្ចពិភាក្សានេះមានគោលបំណងចែករំលែកបទពិសោធន៍និងព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារទាំងពីរ ព្រមទាំងការសិក្សាលើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់គម្រោង ECA ក្នុងវិស័យកសិកម្ម និងគម្រោងពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា៕