រដ្ឋបាលរាជធានីភំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេចដាក់លូប្រអប់ដ៏ធំ ដោះការជន់លិចទឹកភ្លៀងមានអង្កត់ផ្ចិត៤ម៉ែត្រផ្លូវលេខ២៣០ ប្រវែងជាង១៦០ម៉ែត្រ ជម្រៅ៣,៥ម៉ែត្រ និងអ៊ុតកៅស៊ូAC ឡើងវិញ (សម្រេចបាន១០០%) ប្រកបដោយគុណភាព ខណ្ឌទួលគោក
រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ បានសហការជាមួយ ក្រុមហ៊ុន Phnom Penh Precast Plants បានអនុវត្តន៍គម្រោងដាក់លូប្រអប់ដ៏ធំ មានទទឹង៤ម៉ែត្រ ប្រវែងជាង១៦០ម៉ែត្រថ្មី ដាក់ក្នុងជម្រៅ៣,៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក នៅលើកំណាត់ផ្លូវលេខ២៣០ ចាប់ពីកែងមហាវិថី ម៉ៅសេទុង មកកែងប្រឡាយបឹងស្រឡាង ដែលជាប្រព័ន្ធលូមេធំ ដោះការជន់លិចទឹកភ្លៀងហើយត្រូវហូឆ្ពោះមកស្ថានីយ៌បូម គឺជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសដោះការលិចទឹក តំបន់ផ្សារដើមគរ តំបន់ផ្សារនាគមាស តំបន់អាងទឹកអូរឡាំពិច តំបន់ម៉ុងឌីយ៉ា ផ្លូវលេខ២៣០ មួយផ្នែកផង ជាពិសេសដោះការលិចទឹកលើកកំណាត់មហាវិថី ម៉ៅសេទុង ជាដើម ។
គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធលូប្រអប់ដ៏ធំថ្មី ដ៏មានសារៈសំខាន់ផ្លូវលេខ២៣០ ប្រវែង១៦០ម៉ែត្រ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានអនុវត្តន៌តាមផែនការការងារ (សម្រេចបាន១០០%) ប្រកបដោយសុវត្ថិភាពការដ្ឋាន និងគុណភាពការងារ និងអ៊ុតកៅស៊ូAC បញ្ចប់១០០% ។
ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌទួលគោក ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ សហការល្អរហូតដល់ការដ្ឋានដាក់លូបានបញ្ចប់ពេលនេះ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕