អគ្គលេខាធិការ WHO លោក Ghebreyesus ស្វាគមន៍សេចក្តីប្រកាសដែល អ៊ីស្រាអែលនិងក្រុមហាម៉ាសយល់ព្រមគ្នាលើបទឈប់បាញ់មួយ
អគ្គនាយកអង្គការសុខភាពពិភពលោកបានសម្តែងក្តីរីករាយនិងស្វាគមន៍លើសេចក្តីប្រកាសថាអ៊ីស្រាអែល និងក្រុមហាម៉ាសបានយល់ព្រមលើបទឈប់បាញ់មួយ ជាមួយគ្នា”ដើម្បីបន្ធូស្ថានការឲ្យធូរស្រាលនិងអស្ចារ្យជាងពេលណាទាំងអស់”។
កិច្ចព្រមព្រៀងបទឈប់បាញ់នេះបានប្រកាសនៅមួយថ្ងៃមុននឹងឃើញចំណាប់ខ្មាំងជាច្រើននាក់ដែលត្រូវបានគេឃុំខ្លួននៅហ្គាហ្សានិងការផ្អាកសកម្មភាពប្រយុទ្ធក្នុង គោលបំណងដើម្បីរំសាយសង្គ្រាមរយៈពេល១៥ខែមកនេះ ដែលតែងតែធ្វើឱ្យមាន អស្ថិរភាពនៅមជ្ឈិមបូព៌ា និងបង្កឱ្យមានការតវ៉ាទូទាំងពិភពលោក។ លោក Tedros Adhanom Ghebreyesus បាននិយាយទៀតថា លោកសូមស្វាគមន៍ចំពោះព័ត៌មាន ដ៏រីករាយនេះជាមួយនឹង “ស្ថានភាពដ៏សែនទុក្ខព្រួយ” និង “ភាពប្រុងប្រយ័ត្នដែលធ្លាប់ តែផ្តល់ឱ្យពួកយើងជានិច្ច ហើយនៅព្រឹកព្រលឹមថ្ងៃនេះដែរស្រាប់តែលឺដំណឺងស្តីពី កិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរបានកើតឡើង ទោះមិនទាន់ត្រូវបានបញ្ជាក់ ច្បាស់លាស់នៅឡើយក្តី” ។ ក្នុងសេចក្តីសង្ខេប នោះដែរ លោក Ghebreyesus ក៏បានរៀបរាប់អំពីរបាយការណ៍នៃករណីសង្ស័យនៃជំងឺមេរោគ Marburg ក្នុងប្រទេស Tanzania និងបានគូសបញ្ជាក់អំពីការស៊ើបអង្កេតបន្តលើករណីជំងឺផ្តាសាយបក្សី H5 ហើយលោកក៏បានដាក់ចេញនូវបណ្តឹងឧទ្ធរណ៍ផ្នែកសុខភាពប្រចាំឆ្នាំរបស់ WHO ដោយស្នើសុំថវិកាចំនួន ១,៥ ប៊ីលានដុល្លារដើម្បីគាំទ្រការងារមនុស្សធម៌បន្ទាន់ក្នុងឆ្នាំ ២០២៥។ នៅខែធ្នូឆ្នាំ២០២៤ រលកវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបាន វាយប្រហារអាកាសយានដ្ឋានសំខាន់របស់យេម៉ែន ដោយអគ្គនាយកអង្គការសុខភាព ពិភពលោកបាននិយាយថាកាលនោះ លោកហៀបនឹងឡើងយន្តហោះទៅទីនោះហើយ ប៉ុន្តែស្រាប់តែមានករណីទម្លាក់គ្រាប់បែកកើតឡើងនៅក្បែរជើងហោះហើរក្នុងទីក្រុង Sanaa ដោយមានសមាជិកនាវិកម្នាក់រងរបួស។ ចំណែកក្រុមឧទ្ទាម Houthi នៅអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានី Sanaa ក៏ដូចជាស្ថានីយ៍ថាមពល និងកំពង់ផែវិញបានចោទប្រកាន់ថាពួកគេត្រូវបានគេប្រើប្រាស់ដើម្បីរត់ពន្ធអាវុធរបស់អ៊ីរ៉ង់ ហើយសម្រួលដល់ការធ្វើដំណើរចូលរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ថែមទៀត ដោយការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឡើងជាច្រើនថ្ងៃក្រោយការវាយប្រហាររបស់ក្រុម Houthi ដោយបិទស៊ីរ៉ែននៅក្នុងប្រទេសអ៊ីស្រាអែល៕
សម្រួលអត្ថបទ៖ សុផារិន្ទ