ARMAC Sing Health បានទទួលជោគជ័យនៅក្នុងការ បណ្តុះបណ្តាល គ្រូបង្គោលស្តីអំពី ការគាំទ្រចិត្តសង្គម នៅរាជធានី ភ្នំពេញ

នាព្រឹកថ្ងៃទី20 ខែកញ្ញា ឆ្នាំ 2024៖ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់ សកម្មភាពមិន (ARMAC) ដោយសហការជាមួយសេវាសុខាភិបាល សិង្ហបុរី (SingHealth) បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីអំពីការ គាំទ្រចិត្តសង្គម (Psychosocial Support Training of Trainers (ToT)) ដែលជាដំណាក់កាលដ៏សំខាន់នៅក្នុងការពង្រឹងសេវាសុខភាពផ្លូវចិត្ត សម្រាប់ជនរងគ្រោះដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះនៅទូទាំង តំបន់អាស៊ាន។

រំលេចថា វគ្គបណ្តុះបណ្តាលមានរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2024ត្រូវបានបញ្ចប់ ដោយមានវត្តមានចូលរួមពីសិក្ខាកាមចំនួនប្រមាណ 50 រូប ដែលរួមមានគ្រូពេទ្យជំនាញ អ្នកដឹកនាំសហគមន៍ “និងអ្នកជំនាញផ្នែក ជំនួយជនរងគ្រោះ ដែលបានឆ្លងកាត់សិក្ខាសាលាស៊ីជម្រៅស៊ីពី ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) ការសង្គ្រោះបឋមផ្នែកចិត្ត សង្គម ការប្រាស្រ័យទាក់ទងព្យាបាលជំងឺ និងការថែទាំខ្លួនឯងសម្រាប់ អ្នកថែទាំ។ វគ្គបណ្តុះបណ្តាលនេះ គឺជាការបន្តកម្មវីធីកិច្ចសង្គ្រោះ ជំនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទះពីសង្គ្រាមនៅ តាមបណ្តារដ្ឋសមាជិកអាស៊ាន (Enhance Victim Assistance Programme) ដែលបានបំពាក់បំប៉នទៅដល់គ្រូពេទ្យជំនាញចំនួន 247 នាក់នៅទូទាំងតំបន់អាស៊ាននៅក្នុងឆ្នាំ2022កន្លងទៅ។ការកំណត់ស្តង់ដារថ្មីសម្រាប់ជំនួយជនរងគ្រោះ ARMAC បានគូសបញ្ជាក់អំពីភាពជោគជ័យនៅក្នុងការជំរុញសេវាថែទាំសុខភាពផ្លូវចិត្តនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
លោក Kim Hyun Soo បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ សាធារណរដ្ឋកូរ៉េនៅក្នុងការផ្តល់ជំនួយដល់ជនរងគ្រោះតាមរយៈមូលនិធិ សហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ(AKCF) បាន មានប្រសាសន៍ថា “កិច្ចសហការីរបស់យើងស្តីពីកម្មវិធីកិច្ចសង្គ្រោះ ជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅ តាមបណ្តារដ្ឋសមាជិកអាស៊ាន បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួម នៅក្នុង ការដោះស្រាយបញ្ហាប្រឈមមួយនៅក្នុងចំណោមបញ្ហាប្រឈមដ៏ធំបំផុត ដែលសហគមន៍រងគ្រោះដោយសារគ្រាប់យុទ្ធភណ្ឌនានាកំពុងជួបប្រទះ។ ប្រទេសកូរ៉េមានកិត្តិយសដែលបានចូលរួមជាមួយ លោក-លោកស្រី នៅក្នុងការបំពេញកិច្ចការដ៏សំខាន់នេះ ហើយនៅតែមានគោលជំហររឹងមាំ នៅក្នុងកិច្ចគាំទ្ររបស់ខ្លួន”។ លោកបានបន្ថែមថាវគ្គបណ្តុះបណ្តាលបានគ្របដណ្តប់លើប្រធានបទជាច្រើន រាប់ចាប់ពី ការថែទាំដោយគិតគូរអំពីរបួសផ្លូវចិត្ត រហូតដល់យុទ្ធសាស្ត្រសម្រាប់ ការគ្រប់គ្រងការញៀនថ្នាំ ” “និងជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត។ កម្មវិធីនេះក៏បានផ្តោតទៅលើការកសាងបណ្តាញគ្រូបណ្តុះបណ្តាល ប្រកបដោយនិរន្តរភាពដែលនឹងផ្តល់ការគាំទ្រផ្នែកចិត្តសាស្ត្រនៅទូទាំង ប្រទេសកម្ពុជា។
លោកសាស្ត្រាចារ្យ Tan Hiang Khoon អគ្គនាយករងនៃ SingHealth បានបង្ហាញសុទិដ្ឋិន័យមចំពោះអនាគតអោយដឹងថា“ជំនួយផ្នែកចិត្តសាស្ត្រដែល យើងបានដាក់បញ្ចូលទៅក្នុងកម្មវិធីនេះមិនគ្រាន់តែជាធាតុផ្សំមួយ ប៉ុណ្ណោះទេ ប៉ុន្តែជាជំនួយសង្គ្រោះជីវិតសម្រាប់ជនរងគ្រោះ” និងគ្រួសារ របស់ពួកគាត់ ដែលជួយពួកគាត់ត្រឡប់មកមានជីវិតសារជាថ្មី និងកសាង អនាគតរបស់ពួកគាត់ឡើងវិញ”
ការបណ្តុះបណ្តាលផ្នែកជំនួយសង្គមរបស់ ARMAC គឺជាផ្នែកមួយនៃ បេសកកម្មដ៏ធំរបស់ស្ថាប័នដើម្បីដោះស្រាយផលប៉ះពាល់មនុស្សធម៌ពីការ ប៉ះពាល់ទៅនឹង EO នៅក្នុងតំបន់។
ARMAC សូមថ្លែងអំណរគុណយ៉ាងចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (AKCF) សម្រាប់ការផ្តល់មូលនិធិយ៉ាងសប្បុរសដល់គម្រោងនេះ។
លោក Kim Hyun Soo បានលើកឡើងថា “ការលះបង់ និង បំណងប្រាថ្នា ដែលលោក-លោកស្រីបានបង្ហាញនៅក្នុងវគ្គ បណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីខ្លឹមសារនៃបេសកកម្មរបស់យើង។ ចំណេះដឹង និងជំនាញដែលលោក-លោកស្រីបានទទួលពិតជាអាចជំរុញ ការស្តារឡើងវិញ និងភាពធន់សម្រាប់ប្រជាជនរាប់មិនអស់។”

តំណាងឱ្យ ឯកឧត្តម Buakeo Phumvongsay ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍របស់ avong លេខាទីពីរនៃ ARMAC លោក Soukinda Ounavong ស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំ ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា “កម្មវិធីបណ្តុះបណ្តាលដ៏ ជោគជ័យនេះគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការ កសាងសមត្ថភាពក្នុងតំបន់ និងពង្រឹងការឆ្លើយតបរបស់យើងចំពោះ តម្រូវការផ្លូវចិត្តរបស់ជនរងគ្រោះ។ ARMAC នៅតែបន្តប្តេជ្ញាពង្រីកគំនិត ដូចផ្តើមរបស់ខ្លួន និងគាំទ្រទៅដល់សហគមន៍ដែលរងផលប៉ះពាល់ ទាំងអស់”។ក្នុងនាមជាអ្នកដឹកនាំក្នុងសកម្មភាពមីនមនុស្សធម៌” និង ជំនួយជនរងគ្រោះ ដែលដោះស្រាយទាំងតម្រូវការផ្លូវកាយ និងផ្លូវចិត្ត របស់ជនរងគ្រោះនៅទូទាំងតំបន់អាស៊ាន។ARMAC មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួល ដល់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងមីន និងសំណល់ ជាតិផ្ទះពីសង្គ្រាម។