EU សម្រេចផាកពិន័យក្រុមហ៊ុន Apple និង Meta សរុបជាង៧០០លានអឺរ៉ុប ដែលបង្កើតកម្មវិធីរារាំងអ្នកប្រើប្រាស់ ឬ (App User) មិនឲ្យប្រើប្រាស់កម្មវិធីថ្មីៗបានក្រៅពី App Store របស់ពួកគេ!

ក្រុមការងារឃ្លាំមើលសិទ្ធិរបស់សហភាពអឺរ៉ុបបានប្រកាសពិន័យក្រុមហ៊ុន Apple និងក្រុមហ៊ុន Meta រាប់រយលានអឺរ៉ូកាលពីថ្ងៃពុធនេះ ខណៈដែលពួកគេបានបង្កើននូវការអនុវត្តច្បាប់ប្រកួតប្រជែងគ្នាលើវិស័យឌីជីថលក្នុងប្លុកប្រទេសទាំង២៧។ គណៈកម្មការអឺរ៉ុបបានសម្រេចផាកពិន័យពួកគេចំនួន៥០០លានអឺរ៉ូ ស្មើនឹង ៥៧១ លានដុល្លារអាម៉េរិក លើក្រុមហ៊ុន Apple សម្រាប់ការរារាំងអ្នកបង្កើតកម្មវិធី ឬ App Maker មិនឱ្យបង្ហាញនូវកម្មវិធីថ្មីៗទៅកាន់អ្នកប្រើប្រាស់ឲ្យមានជម្រើសល្អ និងមានតម្លៃធូរជាងពីក្នុង App Store របស់ពួកគេឡើយ។ គណៈកម្មការរបស់សហភាពអឺរ៉ុបក៏បានផាកពិន័យក្រុមហ៊ុន Meta Platforms ចំនួន ២០០លានអឺរ៉ូផងដែរ ព្រោះពួកគេបានបង្ខំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram ត្រូវតែជ្រើសរើសរវាងការមើលឃើញការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន ឬតម្រូវឲ្យបង់ប្រាក់ដើម្បីបញ្ចៀសកម្មវិធីទាំងនោះចំពោះគំហើញរបស់ពួកគេ។ ការដាក់ទណ្ឌកម្មនេះគឺមានទំហំតូចជាងការផាកពិន័យជាច្រើនពាន់លានអឺរ៉ូឯណោះ ដែលគណៈកម្មការនេះធ្លាប់បានផាកពិន័យ ឬ ធ្លាប់បានទះកំផ្លៀងលើក្រុមហ៊ុន Big Tech ទៅទៀតក្នុងករណីប្រឆាំងជំនឿទុកចិត្តនៃក្រុមហ៊ុននេះ។ គណៈកម្មការបាននិយាយថាក្រុមហ៊ុន Apple និង Meta ត្រូវតែគោរពតាមការសម្រេចចិត្តរបស់ពួកគេក្នុងរយៈពេល ៦០ ថ្ងៃទៀត ឬពួកគេអាចប្រថុយនឹងការបង់ប្រាក់ពិន័យតាមកាលកំណត់បាន ដោយមិនបានបញ្ជាក់ច្បាស់នូវកាលបរិច្ឆេទឡើយ។ ការសម្រេចចិត្តនេះត្រូវបានគេរំពឹងថានឹងមកដល់ក្នុងខែមីនាមុនម៉្លេះ ប៉ុន្តែពេលវេលាកំណត់ត្រូវអូសបន្លាយយូរ ចំពេលមានសង្គ្រាមពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិកជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលបានត្អូញត្អែរម្តងហើយម្តងទៀតអំពីបទប្បញ្ញត្តិពីទីក្រុងព្រុចសែលដែលប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកដ៏ធំ។ ការផាកពិន័យត្រូវបានដាក់ចេញជាលើកដំបូងក្រោមច្បាប់ទីផ្សារឌីជីថលរបស់សហភាពអឺរ៉ុប ដែលត្រូវបានគេស្គាល់ថាជា DMA។ វាគឺមានទំព័រជាច្រើននៃគោលការណ៍ច្បាប់ដ៏ទូលំទូលាយ ដែលខ្លះស្មើនឹងសំណុំរឿងដែលប្រព្រឹត្តិខុស និងមិនត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់ ឬ អ្នកធ្វើអាជីវកម្មមានជម្រើសកាន់តែច្រើន និងមានអ្នកការពារ ឬ អ្នកតាមត្បាត ឬ gatekeepers ដូចការបង្វែរទីផ្សារឌីជីថលរបស់ Big Tech នោះថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ