UN បង្ហាញផែនការស្នូល កតិកាសញ្ញានៃអនាគត»ហើយកោះហៅមេដឹកនាំជាសមាជិក១៩៣ប្រទេសមកជជែកពិភាក្សាគ្នា
មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តផែនការស្នូលដើម្បីនាំប្រទេសដែលបែកបាក់គ្នាកាន់តែ ខ្លាំងឡើងនៅលើពិភពលោកមកជជែកពិភាក្សារួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនៅសតវត្សរ៍ទី២១។
ផែនការទាំងនេះគឺរាប់ចាប់ពីការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិមិត្ត AI រហូតដល់ការបង្កើនជម្លោះ និងការបង្កើនវិសមភាពនិងបន្ថែមភាពក្រីក្រជាដើម។ ផែនការដែលមាគេឲ្យឈ្មោះថា “Pact for the Future” ដែលមាន៤២ទំព័រ បានកំពុងប្រឈមមុខជាមួយនឹងមេដឹកនាំនៃប្រទេសជាសមាជិកចំនួន១៩៣ របស់អង្គការ សហប្រជាជាតិដើម្បីប្រែក្លាយពីការសន្យាទៅជាសកម្មភាពពិតដែលនឹងធ្វើអោយមានការផ្លាស់ប្តូរដល់ជីវិតរបស់មនុស្សជាង៨ប៊ីលានលាននាក់នៅលើពិភពលោកយើងនេះ។ កតិកាសញ្ញានេះត្រូវបានអនុម័តនៅក្នុងពិធីបើក កិច្ចប្រជុំពិសេសមួយដែលគេឲ្យឈ្មោះថា “កិច្ចប្រជុំកំពូលនៃអនាគត” ឬ “Summit of the Future” រយៈពេល ពីរថ្ងៃដែលកោះហៅប្រជុំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ។ លោកបាននិយាយថាក្រុមនេះត្រូវតែប្រមូលផ្តុំគ្នានិងជជែកគ្នាទៅតាមផែនការលោកបានដាក់យ៉ាងច្បាស់ថាជាការ«នាំពហុ ភាគីនិយមត្រឡប់មកវិញ» ឬ “bring multilateralism back from the brink.”។ វារួមបញ្ចូលសកម្មភាពចំនួន ៥៦ លើបញ្ហារួមគ្នាមានទាំងការលុបបំបាត់ភាពក្រីក្រ កាត់បន្ថយការប្រែប្រួលអាកាសធាតុ ការសម្រេចបាននូវសមភាព យេនឌ័រ ការលើកកម្ពស់សន្តិភាពនិងកិច្ចការការពារជនស៊ីវិល ព្រមទាំងការពង្រឹងប្រព័ន្ធពហុភាគីដើម្បី “ចាប់យក ឱកាសថ្មីនៅថ្ងៃនេះនិងសម្រាប់ថ្ងៃស្អែក” ឬ “seize the opportunities of today and tomorrow.” ។ អគ្គលេខា ធិការអង្គការសហប្រជាជាតិ លោក Guterres បានលើកឡើងនូវបទប្បញ្ញត្តិសំខាន់ៗមួយចំនួននៅក្នុង Pact of the Future និងឧបសម្ព័ន្ធដែលភ្ជាប់មកជាមួយចំនួនពីរដែរគឺ Global Digital Compact កិច្ចការបង្រួមឌីជីថលសកល និងសេចក្តីប្រកាសស្តីពីជំនាន់អនាគតថ្មីរបស់ពិភពលោក ឬ Declaration on Future Generations ៕
សម្រួលអត្ថបទ៖សុផារិន្ទ